ព័ត៌មានជាតិ

ក្រោយចេញពីពន្ធនាគារ លោក ស្រ៊ុន ឈួន នាយរងផ្នែករដ្ឋបាលព្រៃឈើកែវសីមា កាន់តែមានអំណាចជាងមុន ក្នុងការប្រមូលលុយពីក្រុមអ្នករត់តាក់សុីដឹកគ្រឿងសង្ហារឹម

ទំនាក់ទំនងការផ្សាយ:០៩៧ ៧៩១ ៨៩៩៨
មណ្ឌលគិរី: ល្បីម្តងទៀតហើយ លោកស្រ៊ុន ឈួន អតីតៈនាយសង្កាត់រដ្ឋបាលព្រៃឈើស្រែព្រះ ចុងផ្លាស់ ដែលធ្លាប់មានរឿងអាស្រូវប្រើអំណាចដេញកាក់រថយន្តដឹកបទល្មើសព្រៃឈើយកលុយ បង្កឲ្យមានមនុស្សរងគ្រោះថ្នាក់ កាលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ
ហើយត្រូបានតុលាការខេត្តមណ្ឌលគិរីចេញសេចក្តីសម្រេចចាប់ដាក់ពន្ធនាគារម្តងរួចមកហើយនោះ បានបង្កព្យុះភ្លៀងសារជាថ្មី ដោយបានយកផ្ទះផ្ទាល់ខ្លួនធ្វើជាស្នាក់ការកុងត្រូល ជជុះ ចាំប្រដេញនិងប្រមូលលុយពុករលួយពីក្រុមរថយន្តតាក់សុីដែលដឹកគ្រឿងសង្ហារឹម យ៉ាងអនាធិបតេយ្យ ។

ជាក់ស្តែងបន្ទាប់ពីតុលាការខេត្តមណ្ឌលគិរី សម្រេចដោះលែងឲ្យមានសេរីភាពវិញ លោក ស្រ៊ុន ឈួន កាន់តែមានភាពវៃឆ្លាតជាងមុន ខណៈថ្នាក់លើបានរៀបចំផ្លាស់ប្តូរតួនាទីពីនាយសង្កាត់ស្រែព្រះចុងផ្លាស់ ឲ្យទៅបំរើការងារជានាយរងផ្នែករដ្ឋបាលព្រៃឈើកែវសីមាវិញ ខណៈ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរី បានសម្រេចតែងតាំង
លោក ឈាង ណាក់ ឲ្យចូលមកកាន់តំណែងជានាយសង្កាត់រដ្ឋបាលព្រៃឈើស្រែព្រះចុងផ្លាស់ជំនួសវិញកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ។

ក្នុងតំណែងនាយរងផ្នែករដ្ឋបាលព្រៃឈើកែវសីមានោះ មិនបានធ្វើឲ្យលោក ស៊្រុន ឈួន ពេញចិត្តទេ ព្រោះលោកបាត់បង់កន្លែងដែលធ្លាប់រកលុយតាមរបៀបគាបស៊ីពីក្រុមតាក់ស៊ីដឹកគ្រឿងសង្ហារឹម និងក្រុមពលរដ្ឋរកសុីដឹកឈើដឹកតាមម៉ូតូ ដែលរូបលោកធ្លាប់តែដកតុងបានក្រាស់ក្រែលក្នុងមួយថ្ងៃៗ មិនតិចជាងរយដុល្លារ ក្នុងពេលកាន់តំណែងជានាយសង្កាត់ព្រៃឈើស្រែព្រះចុងផ្លាស់នោះ ទើបលោក ស្រ៊ុន ឈួន រកឃើញបង្កើតគំនិតបែបថ្មី ធ្វើផ្ទះផ្ទាល់ខ្លួន ដោយយកលេសថាចាំដីសួនអាពាហ៍ពិពាហ៍។


ផែនការដ៏ល្អឥខ្ចោះរបស់លោក ស្រ៊ុន ឈួន បានសម្រេចដូចបំណង លោកក៏ចាត់តាំងមនុស្ស០២នាក់ក្រៅក្របខណ្ឌ ឲ្យដាក់ឡានចាំដេញ និងកូនចៅខ្លះឈរចាំស្ទាក់កាក់យកលុយគ្រប់រថយន្តណាដែលដឹកគ្រឿងសង្ហារឹមនិងម៉ូតូដឹកឬសឈើដែលសេះសល់ចេញពីតំបន់ព្រៃអភិរក្សសត្វព្រៃកែវសីមា ដើម្បីយកប្រាក់ដាក់ហោប៉ៅ។

ទង្វើរបស់លោក ស្រ៊ុន ឈួន ត្រូវបានមហាជនធ្វើការរិះគន់រយ៉ាងចាស់ដៃដល់លោក អ៊ុំ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីថា បានបណ្តែត
បណ្តោយឲ្យលោក ស្រ៊ុន ឈួន ដាក់កូនចៅប្រព្រឹត្តទង្វើការអាក្រក់ខុសច្បាប់ ដែលជាមន្ត្រីរដ្ឋបាលព្រៃឈើ។

បើយោងតាមប្រភពពីមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា នៅទីដីសួនអាពាហ៍ពិពាហ៍នោះកុំថាឡើយពលរដ្ឋចង់ទៅមើលទីនោះ ទោះបីមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្រែព្រះចុងផ្លាស់ ក៏ពិបាកក្នុងការចូលទៅមើលថែវត្ថុតាងដែលចាប់រឹបអូសបានគ្រាកន្លងមកដែរ ហើយក៏មិនដឹងថា វត្ថុតាងទាំងនោះបាត់បង់ ឬក៏យ៉ាងណានោះទេ?។

ប្រភពដដែលបានបន្តថា”មិនត្រឹមតែប៉ុណ្ណោះទេផ្ទះដែលលោក ស្រ៊ុន ឈួន ធ្វើលើដីរដ្ឋនៃសួនអាពាហ៍ពិពាហ៍នោះទៀតសោត ក៏មានលាក់ទុកវត្ថុតាងឈើប្រណីត ចាប់ពីក្រុមម៉ូតូដឹកឈើយកមកដាក់ក្នុងបរិវេណផ្ទះនោះក្រៅប្រព័ន្ធច្បាប់ និងបានលួចដឹកយកទៅច្នៃធ្វើរបស់ប្រើផ្ទាល់ខ្លួន និងលក់បន្តឲ្យអ្នកទិញយកទៅប្រើប្រាស់ យកជាប្រយោជន៏ផ្ទាល់ខ្លួនថែមទៀត។

ពាក់ព័ន្ធនឹងការរិះគន់ខាងលើ ភ្នាក់ងារយកព័ត៌មានប្រចាំខេត្តមណ្ឌលគិរី មិនអាចស្វែងរកការបកស្រាយពីលោក ស៊្រុន ឈួន បាននូវឡើយទេ៕

Close