ពីនេះពីនោះ

អ្នក​ប្រហែលជា​មាន​ជំងឺ​ខ្សោយបេះដូង​ហើយ បើ​មាន​អាការៈ​ទាំងនេះ​!

ពាក្យ​ថា​ខ្សោយបេះដូង​មិនមែន​មានន័យថា បេះដូង​អ្នក​ឈប់​លោត​នោះទេ​។ វា​គ្រាន់តែ​មិន​ធ្វើការ​បាន​ល្អ​ដូច​អ្វី​វា​ត្រូវ​ធ្វើ​ប៉ុណ្ណោះ​។ វា​អាច​កើតឡើង​នៅ​ពេល​ដែល​បេះដូង​មិនអាច​ច្របាច់​ឈាម និង​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ឈាម​បាន​គ្រប់គ្រាន់​។ វា​ប្រហែលជា​កើតឡើង​ដោយសារតែ​សាច់ដុំ​បេះដូង​ចុះខ្សោយ​។ ប៉ុន្តែ​វា​ក៏​មាន​រឿង​ច្រើន​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​បេះ​ដូង​ធ្វើការ​មិន​បាន​ល្អ​ដែរ​។​

​បេះដូង​អាច​ចាប់ផ្តើម​ចុះ​ខ្សោយ​ទៅតាម​អាយុ ប៉ុន្តែ​បញ្ហា​នេះ​ក៏​អាច​កើតឡើង​លើ​មនុស្ស​វ័យក្មេង​ដែរ​។ មនុស្ស​ភាគច្រើន​ដែល​មាន​ជំងឺ​នេះ​គឺ​មាន​បញ្ហា​ណាមួយ​មុន​ដូចជា សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជំងឺ​សរសៃឈាម​បេះដូង គាំងបេះដូង បេះដូង​ខូច​ពី​កំណើត ឬ​ជំងឺ​ណាមួយ​ដែល​ប៉ះពាល់​ទៅលើ​សាច់ដុំ​ច្របាច់​ឈាម​របស់​បេះដូង​។ ជំងឺ​សួត​ក៏​អាច​នាំឲ្យ​ខ្សោយបេះដូង​បានដែរ​។ ភាពធាត់​ជ្រុល ជំងឺ​ទឹកនោម​ផ្អែម និង​ការ​គេង​បាត់​ដង្ហើម​ក៏​ជាប់ទាក់ទង​គ្នា​ដែរ​។​

​ខាងក្រោម​នេះ​គឺជា​អាការៈ​មួយចំនួននៃ​ជំងឺខ្សោយបេះដូង​ដូចជា​៖

​ពិបាក​ដកដង្ហើម​

វា​គឺជា​ភ្លើង​ក្រហម​ដំបូង​គេ​មួយ​ដែល​អ្នក​អាច​សម្គាល់​ដឹង ជា​ពី​សេស​ក្រោយពី​អ្នក​ធ្វើការ​យ៉ាង​សកម្ម​រួច​។ វា​ក៏​អាច​កើតឡើង​នៅ​ពេល​អ្នក​សម្រាក​ដែរ ព្រោះ​វា​ជា​សញ្ញា​នៃ​ជំងឺខ្សោយបេះដូង​ដែល​ធ្ងន់ធ្ងរ​។ ពេលខ្លះ អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា​ពិបាក​ដកដង្ហើម​នៅពេល​គេង​។​

​នេះ​ដោយសារ​តែ​បេះដូង​មិន​អាច​រក្សា​លំហូរ​ឈាម​ចេញពី​សួត​បាន​។ ករណីបែបនេះ អាច​ធ្វើ​ឲ្យ​ជាតិ​ទឹក​ចាល​ទៅ​សួត​វិញ ហើយ​ក៏​ពិបាក​ដកដង្ហើម​ទៅ​។​

​ខ្សោយ​

បើសិន​ជា​បេះដូង​មិន​អាច​ច្របាច់​ឈាម​បាន​យ៉ាង​ល្អ​ទេ ខួរក្បាល​នឹង​ទទួលបាន​ឈាម​កាន់តែ​តិច​ដូច​សាច់ដុំ​ផ្សេងៗ​ដែរ​។ រឿង​នេះ​អាច​ធ្វើ​ឲ្យដៃ ឬ​ជើង​មិនសូវ​មាន​កម្លាំង​ឡើយ​។ អ្នក​ប្រហែលជា​មាន​អារម្មណ៍​នឿយហត់​ខ្លាំង​ក្នុងការ​ធ្វើ​ការងារ​ប្រចាំថ្ងៃ​ដូចជា ការ​ឡើងជណ្តើរ ឬ​ដើរ​ចូល​បន្ទប់​ជាដើម​។ អ្នក​អាច​នឹង​មាន​អារម្មណ៍​ធី​ងធោង​ទៀតផង​។​

​ក្អក និង​ដកដង្ហើម​លឺ​ដូ​ចហួច​

នេះ​គឺជា​សញ្ញា​មួយ​ផ្សេង​ទៀត​ដែល​បេះដូង​អ្នក​កំពុងតែ​ធ្វើការ​ខ្លាំង ហើយ​ឈាម​ដែល​ត្រូវ​ចូល​ឈាម​នោះ​អាច​ចាល​ឡើងទៅ​សួត​វិញទៀត​។ មានន័យ​ថា វា​នឹង​ចាល​ជាតិ​ទឹក​ទៅ​ក្នុង​សួត​។ ពេលខ្លះ ការ​ក្អក​អាច​ចេញ​ជា​ស្លេស្ម​ពណ៌​ស ឬ​ផ្កាឈូក​ផង​។ ចូរ​ឲ្យ​គ្រូពេទ្យ​ដឹង​ផង​បើសិន​ជា​អ្នក​មាន​អាការ​បែបនេះ​។​

​ហើម និង​ឡើង​ទម្ងន់​

ជាតិ​ទឹក​អាច​ចាល​ទៅក្នុង​ជាលិកា​ដែរ​។ រឿង​នេះ​អាច​ធ្វើឲ្យ​ប្រអប់ជើង កែងជើង ជើង ឬ​ក្បាលពោះ​ទៅ​ជា​ហើម​បាន​។ ចាប់តាំងពី​តម្រងនោម​មិនសូវ​មាន​ឈាម​ច្រើន​ដើម្បី​ធ្វើការ តែ​វា​ប្រហែលជា​មិន​អាច​លុបបំបាត់ ឬ​យក​ឈ្នះ​ការ​កើន​ច្រើន​របស់​ជាតិ​សូ​ដ្យូ​ម​ឡើយ​។ រឿងនេះ​នឹង​ធ្វើឲ្យ​មាន​ជាតិ​ទឹ​កកាន់តែច្រើន​ដកក្នុង​ជា​លិកា​អ្នក​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​បើសិន​ជា​អ្នក​មាន​ការ​ហើម ឬ​ឡើង​ទម្ងន់​ភ្លាមៗ​ជាប់​រហូត​។​

​ច​ង្អោ​រ

អ្នក​ប្រហែលជា​អារម្មណ៍​ថា​ក្នុង​ពោះ​ឆ្អែត ទោះបីជា​មិន​បាន​ញ៉ាំ​អ្វី​ច្រើន​ក៏​ដោយ​។ ម្យ៉ាងវិញទៀត វា​ក៏​អាច​ធ្វើឲ្យ​អ្នក​មិន​មាន​ចំណង់​អាហារ​ផងដែរ​។ រឿង​នេះ​កើតឡើង​ដោយសារ​ប្រព័ន្ធ​រំលាយ​អាហារ​អ្នក​មិន​ទទួលបាន​អុកស៊ីសែន និង​ឈាម​គ្រប់គ្រាន់​។​

​បេះដូង​លោត​ញ៉ាប់​

វា​គឺជា​សញ្ញា​ព្រមាន​ដ៏​ញឹកញាប់​មួយ​។ នៅពេល​បេះដូង​មិន​អាច​ច្របាច់​ឈាម​បាន​គ្រប់គ្រាន់ រាងកាយ​នឹង​ដឹង​។ ដូច្នេះ​វា​នឹង​ធ្វើ​រឿង​មួយចំនួន​ខាងក្រោម​នេះ​ដើម្បី​បាន​ឈាម​គ្រប់គ្រាន់​ប្រើប្រាស់​ដូចជា​៖

– បន្ថែម​សាច់ដុំ​ទៅលើ​បេះដូង​ដើម្បី​ច្របាច់​ឈាម​កាន់តែខ្លាំង​
– ពង្រីក​ទំហំ​បេះដូង​ដូច្នេះ​វា​នឹង​អាច​ធ្វើការ​កាន់តែ​ល្អ​
– ធ្វើ​ឲ្យ​បេះ​ដូងលោត​កាន់តែ​លឿន​៕

Close