ពីនេះពីនោះ

ការរៀបចំ​ការរស់នៅ សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​

ប្រសិនបើ​អ្នក​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ជំងឺ​ទឹកនោមផ្អែម កុំ​អស់សង្ឃឹម កុំ​បាក់​ទឹកចិត្ត កុំ​គិតថា​អ្នក​នៅតែ​ឯង … ជាការ​ពិត ការផ្លាស់ប្តូរ​របៀបរ​ស់​នៅ និង​ទទួល​ការព្យាបាល​មួយចំនួន នឹងធ្វើ​ឲ្យ​អ្នក​ក្លាយជា​មនុស្ស​ធម្មតា ហើយ​ហាក់បីដូចជា​គ្មាន​ជំងឺ​អ៊ីចឹង​។​

យ៉ាងណាមិញ អ្នកនឹង​ត្រូវ​ញ៉ាំ​ថែទាំ​សុខភាព​ជាពិសេស ការកំណត់​ការទទួល​ទាន​អាហារ​មួយចំនួន ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ និង​ធ្វើតេស្ត​ឈាម​ឲ្យ​បាន​ទៀងទាត់ ដើម្បី​ធានា​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាមមាន​តុល្យភាព និង​មាន​សុវត្ថិភាព​ចំពោះ​អ្នក​។​

​អ្នក​អាច​ប្រើការ​គណនា​ទម្ងន់​ខ្លួន ឬ BMI ដើម្បី​ពិនិត្យ​មើលថា​តើ​អ្នកមាន​ទម្ងន់​ដែលមាន​សុខភាព​ល្អ ឬ​យ៉ាងណា​។​

​មនុស្ស​ដែល​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ១ ក៏​អាច​នឹង​ត្រូវការ​ការចាក់​អាំង​ស៊ុយ​លីន​ជាប្រចាំ​ដែរ សម្រាប់​ជីវិត​នៅសល់​របស់​ពួកគេ​។​

​នៅពេលដែល​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ កំពុង​ធ្វើទុក្ខ ថ្នាំ​គ្រាប់​អាច​ត្រូវបាន​គេ​តម្រូវ​ឲ្យ​ប្រើ​ជាប្រចាំ​៕

Close