ព័ត៌មានជាតិ

នគរបាលការពារព្រំដែន ចាប់គ្រឿងចក្រ៤គ្រឿង និងជនជាតិវៀតណាម៥នាក់ ដែលលួចចូលមកឈូឆាយដីព្រៃតំបន់ការពារ

ទំនាក់ទំនងការផ្សាយ ០៧១ ៧៨៨៨ ៣៤៥
មណ្ឌលគិរី៖ ត្រាក់ទ័រឈូសដីចំនួន៤គ្រឿង ដែលគេសង្ស័យថាពុំមានឯកសារចូលមកប្រទេសកម្ពុជា រួមទាំងបំណងឈូសឆាយដីព្រៃ ត្រូវបាននគរបាលកាពារព្រំដែននៃ វរៈ៦២១ឃាត់ទុក កាលពីថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២០ចំណុចជិតប៉ុស្តិ៍កង់រ៉ូគង់ នាស្រុកអូរាំងខេត្តមណ្ឌលគិរី។ សហគមន៍ជនជាតិដើមឃុំដាក់ដាំថា គេបានឃើញគ្រឿងចក្រចំនួន៤គ្រឿង ឡាន២គ្រឿង រួមទាំងជនជាតិវៀតណាម៦នាក់ បានលួចចូលមកទឹកដីសហគមន៍សមូហភាព ជនជាតិដើម ភូមិពូឡេះ ឃុំដាក់ដាំ ជិតប៉ុស្តិ៍កង់រ៉ូឡង់ ដោយគ្មានមូលហេតុ និងច្បាប់ត្រឹមត្រូវ តែត្រូផោវសហគមន៍តាមទាន់។

សហគមន៍បន្តថា ក្រុមនេះបញ្ជាក់ថាមានអ្នកមានអំណាច(ឧកញ៉ា ដែលពូកែទិញដីក្នុងឃុំដាក់ដាំ)ជាអ្នកអោយគ្រឿងចក្រមក  ដើម្បីឈូសដីព្រៃតំបន់ការពារនេះ។ សហគមន៍បញ្ជាក់ថា ដោយសារមានការជំរុញពីសហគមន៍ខ្លាំងពេក ទើបមានក្រុមប៉ូលីសចំនួន៣ឡាន ចុះមកធ្វើអន្តរាគមន៍ និងធ្វើការឃាត់ទុកនៅប៉ុស្តិ៍កង់រ៉ូឡង់។ ករណីនេះឧត្តមសេនីយ៍ទោ​ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានប្រាប់អ្នកកាសែតថាជនជាតិវៀតណាមទាំង៥នាក់ និងត្រូវបញ្ដេញចេញទៅវិញពីព្រោះ ពួកគាត់មានលិខិតឆ្លងដែនត្រឹមត្រូវ ។ ចំណែកគ្រឿងចក្រចំនួន៤គ្រឿង  សមត្ថកិច្ចជំនាញ និងធ្វេីការត្រួតពិនិត្យលេីឯកសារពាក់ព័ន្ធរួច និងធ្វេីការប្រគល់អោយមន្ត្រីគយចាត់ការបន្ត។

លោកស្នងការបានឱ្យដឹងទៀតថា គ្រឿងចក្រនេះ ត្រូវបានគេចល័តមកពីខេត្តរតនៈគិរី  ចំណែកជនជាតិវៀតណាមខាងលេី  ក៏ឆ្លង់ដែនចូលទឹកដីកម្ពុជាតាមច្រកព្រំដែនក្នុងខេត្តរតនៈគិរីផងដែរ ។ គ្រឿងចក្រទាំងនេះត្រូវបានគេ  យកមកបម្រុងមកធ្វេីសកម្មភាពឆួសព្រៃអោយក្រុមហ៊ុន មីហ្គាហ្វេីស ទាំងមិនទាន់មានការអនុញ្ញាតពីអាជ្ញាធរ និងមន្ត្រីជំនាញ។ ប្រធានមន្ទីរកសិកម្មលោក សុង ឃាង នាព្រឹកថ្ងៃទី២៦កុម្ភៈនេះ ពុំអាចស្វែងរកការបញ្ជាក់បាននោះទេ ខណៈប្រព័ន្ធទូរស័ព្ទទាក់ទងពុំបាន៕

Close