ព័ត៌មានជាតិ

ឧកញ៉ាគង់ ក្រឹង និងកូនប្រុស ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយសាកសួរពេញ១ថ្ងៃពាក់ព័ន្ធនឹងជំនួញឈើខុសច្បាប់

ឧកញ៉ា គង់ ក្រឹង មេឈ្មួញឈេីដ៏ល្បីល្បាញ នៅខេត្ត ក្រចេះ និងបក្សពួកត្រូវបានចាប់ខ្លួនហើយប្រលប់ថ្ងៃនេះ  ខណះពេលលោកនឹងបក្សពួកដែលជាមេការ ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តក្រចេះឃាត់ខ្លួនហើយនៅព្រលប់ថ្ងៃទី១៤សីហានេះ នៅអំឡុងពេលលោកឧកញ៉ាដឹកដៃកូនប្រុសនិងមេការចូលទៅបំភ្លឺតាមការកោះហៅរបស់លោកឧត្តមសេនីយ៍ ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ។

ប្រភពច្បាស់ការពីសមត្ថកិច្ចកងរាជអាវុធហត្ថលេីផ្ទៃប្រទេសបានអោយដឹងថា ខណៈពេលនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីអយ្យការ  កម្លាំងអាវុធហត្ថខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន២រូប ក្នុងនោះមាន ជនសង្ស័យ ឧកញ៉ា គង់ ក្រឹង និងឈ្មោះ ម៉ាត់ ណាស៊ាត នៅពេលដែលលោក ចូលខ្លួនទៅតាមការកោះហៅរបស់ លោកឧត្តមសេនីយ៍ ឯក ហុង វិណុល ។

សូមបញ្ជាក់ថា  តាមសេចក្តីរាយការណ៏បានឲ្យដឹងថា នៅថ្ងៃទី១៥ សីហា នេះ ឧកញ៉ា គង់ ក្រឹង មេឈ្មួញឈើល្បីឈ្មោះមួយរូប បានដឹកដៃកូនប្រុសនិងមេការ៥នាក់ ចូលខ្លួនឆ្លើយបំភ្លឺនៅទីបញ្ជាការអាវុធហត្ថខេត្តក្រចេះ ហើយ ពាក់ព័ន្ធជំនួញបទល្មើសព្រៃឈើ ប៉ុន្តែគេនៅមិនទាន់ដឹងថា តើលោក ឧកញ៉ា គង់ ក្រឹង មានវាសនាជាប់គុកដូច លោកឧកញ៉ា សឹង្ហ សំអុល ដែរឬទេ ។

ការចូលបំភ្លឺរបស់លោក ឧកញ៉ា គង់ ក្រឹង រួមជាមួយកូនប្រុសនិងមេការ៥នាក់ នៅបញ្ជា អាវុធហត្ថខេត្តក្រចេះ បានធ្វើឡើង តាម លិខិតរបស់លោកឧត្តមសេនីយ៍ ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបានចេញលិខិតកាលពីដើមខែសីហា បង្គាប់ឲ្យលោក ឧកញ៉ា គង់ ក្រឹង ចូលខ្លួនទៅ ទីបញ្ជាការអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី១៥ សីហា នេះ ដើម្បីសាកសួរពាក់ព័ន្ធជំនួញបទល្មើសព្រៃឈើ ៕

Close