ព័ត៌មានជាតិ

ម៉ោង៨យប់នេះ ទំនប់​វ៉ា​រី​អគ្គិសនី​សេ​សាន 2 នឹងបើកទ្វារទំនប់បង្ហូរទឹក

បើតាមរយៈគណនីហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កញ្ញា​រិ​ទ្ធិ បាន​សរសេរ​ថា “​ខ្ញុំបាទ​សូម​គោរព​រាយ​ការ​ណ៏​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី ស្តី​ពី ផែនការ​ក្នុង​ការ​ប្រ​តិ ប​ត្តិ​ការ​បើក​ច្រក​ទ្វារ​ទំនប់​បង្ហៀរ វ៉ា​រី​អគ្គី​ស​នី​សេសា ន ក្រោម​ពីរ ដោយសារ ខ្សែទឹក ខាងលើ នៃ​ទន្លេ ស្រែ ពក មាន​ភ្លៀង​ធ្លាក់​ខ្លាំង គ្រប់​តំបន់ បាន​បន្ត​កើនឡើង​នៃ​លំហូរ​ទឹក​ឥត​ឈប់​ឈរ មក​ដល់​ផ្នែក​ខាងក្រោម ។

នៅ​ថ្ងៃ​ទី 9 ខែ សីហា ឆ្នាំ 2019 វេលា​ម៉ោង 8 យប់ ទំនប់​វ៉ា​រី​អគ្គិសនី​សេ​សាន 2 និង​បើកទ្វារ​ទំនប់​បង្ហៀរ​បង្ហូរទឹក 1800 ម៉ែត្រគូប ក្នុង​មួយ​វិនាទី បួ​ក​រួម​ទាំង​ច្រក​ទ្វា​ទូរ​ប៊ិ​ន​2000 ម៉ែត្រ គូប ក្នុង​មួយ​វិនាទី ។ តាម​ការ​រំពឹង​ទុក​លំហូរ​ទឹក​អាច កើនឡើង​ជាង​4000​ម៉ែត្រ គូប ក្នុង​មួយ​វិនាទី ។

ផ្នែក​ខាងលើ ក្នុង​ការ​បើក​ច្រក​ទ្វារ​ទំនប់​បង្ហៀរ ក្រុមហ៊ុន បាន​ផ្ញើ​របាយការណ៍​ជូន ដំណឹង តាម​រយះ​សារ អ៊ី​ម៉ែ​ល ជូន អគ្គិសនី​ជាតិ​កម្ពុជា ក្រសួង​រ៉ែ​និង​ថា​ម ពល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មន្ទីរ​ធនធាន ទឹក និង​ឧតុនិយម​ខេត្ត​រួច​ហើយ ។ សេចក្តី​ដូច​បាន​គោរព​ជូន​ខាងលើ​សូម​ឯកឧត្តម មេត្តា​ទទួលទាន​ជ្រាប​ជា របាយ​ការ​ណ៏ ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំបាទ អ៊ុ​ក ធា​វី ។ គោរព​ជូន​ពី​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្ទឹង ត្រែង។

សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេត្តាជ្រាបជាព័ត៌មាន៕

Close