សេដ្ឋកិច្ច

ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​នៅ​អឺរ៉ុប​ផ្អាក​ការហោះហើរ​ទៅកាន់​អី​រ៉ង​

​ក្រុមហ៊ុន​អាកា​សរណ៍ British Airways និង Air France នឹង​ផ្អាក់​ជើងហោះហើ​យ​ទៅកាន់​អី​រ៉ង​នៅក្នុង​ខែកញ្ញា​ខាងមុខ ដោយ​បញ្ហា​អាជីវកម្ម​។​

​សារព័ត៌មាន​រ៉​យ​ទ័​រ កាលពី​ថ្ងៃទី​២៤​ខែសីហា​បាន​ដកស្រង​ការប្រកាស​របស់​ក្រុមហ៊ុន អាកាសចរណ៍ British Airways បានប្រកាស់​ផ្អាក់​ហោះ​ហើយពី​ទីក្រុង​ឡុង​ទៅកាន់​ទីក្រុង​តែ​អី​រ៉ង ។ ជាមួយគ្នា​នោះដែរ​ក្រុមហ៊ុន​អាកាសចរណ៍ Air France ក៏បាន​ប្រកាសថា​នឹង​ផ្អាក់​ការហោះហើរ​ពី​ទីក្រុង​ប៉ារីស ទៅកាន់​ទីក្រុង​តែ​អី​រ៉ង ចាប់ពី​ថ្ងៃទី​១៨​ខែកញ្ញា​។​

​អ្នកនាំពាក្យ​ក្រុមហ៊ុន​អាកាសចរណ៍ Air France បាន​បញ្ចា​ក់ថា​« ក្រោយពេល​អ្នកដំណើរ​ទៅកាន់​អី​រ៉ង​ធ្លាក់ចុះ ធ្វើ​ឲ្យ​ការហោះហើរ​មិន​ទទួលបាន​ផល​ជំ​និ​ញ​នោះឡើយ ទើប​ក្រុមហ៊ុន​សម្រេច​ផ្អាក់​ការហោះហើរ​។​

​ជាមួយគ្នា​នោះដែរ​ក្រុមហ៊ុន​អាកាសចរណ៍ Royal Dutch Airlines ក៏បាន​ប្រកាស​ផ្អាក់​ការហោះហើរ ទៅកាន់​អី​រ៉ង​នៅ​ពាក់កណ្តាល​ខែកញ្ញា ដោយ​មូលហេតុ​ដូចគ្នា​។​

​ការផ្អាក​ហោះហើរ​ពាណិជ្ជកម្ម​ទៅកាន់​អី​រ៉ង ក្រោយ​ពេលដែល ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល​ត្រាំ បានអនុម័ត​ដាក់ទណ្ឌកម្ម​ជាថ្មី​ទៅលើ​ទីក្រុង​តេ​អី​រ៉ង ។ ការដាក់ទណ្ឌកម្ម​នោះបាន​ធ្វើ​ឲ្យ​អ្នកដំណើរ​ចេញចូល​ទៅកាន់​អី​រ៉ង​ក៏បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ផងដែរ ។​

​នាយករដ្ឋមន្ត្រី​អី​ស្រា​អែល លោក Netanyahu បាន​អបអរសាទរ​ដល់​ការសម្រេច​របស់​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​បាន​បាន​ផ្អាក់​ហោះហើរ​ទៅកាន់​អី​រ៉ង​។​

​ចំណេ​ក​អគ្គរដ្ឋទូត​អី​រ៉ង ប្រចាំ​នៅ​អង់គ្លេស បានបង្ហាញ​ការសោកស្តាយ​យ៉ាងខ្លាំង ពី​ការសម្រេច ខាងលើ​របស់​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​៕​

Close