សេដ្ឋកិច្ច

អតិថិជន Huawei ទឹកភ្នែកហើយ ! Facebook ឈប់អោយដំឡើងកម្មវិធីនៅលើទូរស័ព្ទ Huawei

សាន់ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុន Facebook Inc មិនអនុញ្ញាតឱ្យដំឡើងកម្មវិធីរបស់ខ្លួននៅលើទូរស័ព្ទរបស់ក្រុមហ៊ុន Huawei ទៀតនោះ ទេ។ នេះគឺជាការវាយប្រហារចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ខណៈដែលក្រុមហ៊ុននេះកំពុងព្យាយាមរក្សា ជំនួញរបស់ខ្លួន ក្នុងការប្រឈមមុខនឹងបម្រាមរបស់សហរដ្ឋអាមេរិកលើការទិញគ្រឿងបន្លាស់របស់អាមេរិក។

ហ្វេសប៊ុកបានប្រាប់រ៉យទ័រថា អតិថិជនដែលមានទូរស័ព្ទ Huawei រួចហើយនឹងអាចប្រើកម្មវិធីរបស់ខ្លួន និងទទួលបានបច្ចុប្បន្នភាព។ ប៉ុន្តែទូរស័ព្ទរបស់ក្រុមហ៊ុន Huawei ថ្មីនឹងលែងមានកម្មវិធីហ្វេសប៊ុក WhatsApp និង Instagram ទៀតហើយ។

អ្នកលក់ស្មាតហ្វូនជាញឹកញាប់បញ្ចូលកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីដំឡើងកម្មវិធីពេញនិយមដូចជាហ្វេសប៊ុក។ កម្មវិធីជាច្រើនរួមមាន Twitter និង Booking.com ក៏ត្រូវបានដំឡើងរួចជាស្រេចនៅលើទូរស័ព្ទ Huawei ផងដែរនៅក្នុងទីផ្សារជាច្រើន។ ក្រុមហ៊ុន Twitter Inc បានបដិសេធមិនធ្វើអត្ថាធិប្បាយ ចំណែកក្រុមហ៊ុន Hold Holdings មិនបានឆ្លើយតបនឹងសំណើរនោះទេ។

ការផ្អាកដំណើរការរបស់ហ្វេសប៊ុកនាពេលនេះ បានធ្វើឱ្យប៉ះពាល់ដល់ទស្សនវិស័យនៃការលក់របស់ក្រុមហ៊ុន Huawei Technologies Co. , Ltd ដែលអាជីវកម្មទូរស័ព្ទរបស់ខ្លួន បានក្លាយជាម៉ាស៊ីនរកប្រាក់ចំណូលដ៏ធំបំផុតកាលពីឆ្នាំមុន ដោយមានកំណើនយ៉ាងខ្លាំង នៅ ក្នុងទ្វីបអឺរ៉ុបនិងអាស៊ី។

ទាក់ទឹងបញ្ហានេះក្រុមហ៊ុន Huawei បានបដិសេធមិនធ្វើអត្ថាធិប្បាយ។ Google Alphabet Inc បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួននឹងមិនផ្តល់កម្មវិធី Android សម្រាប់ទូរស័ព្ទ Huawei ទៀតទេ បន្ទាប់ពីការពន្យារពេលរយៈពេល ៩០ថ្ងៃ ដែលផ្តល់ដោយរដ្ឋាភិបាល សហរដ្ឋអាមេរិកផុតកំណត់នៅក្នុងខែសីហាខាងមុខនេះ។ ប៉ុន្តែ Google Playstore និងកម្មវិធី Google ទាំងអស់នឹងនៅតែអាចរកបាន សម្រាប់ម៉ូដែលទូរស័ព្ទ Huawei នាពេលបច្ចុប្បន្នរួមបញ្ចូលទាំងឧបករណ៍ដែលមិនទាន់បានដឹកជញ្ជូន ឬត្រូវបានបង្កើតឡើង។

គួរជម្រាបជូនដែរថា ផ្ទុយទៅវិញការហាមប្រាមរបស់ហ្វេសប៊ុក គឺអនុវត្តទៅលើគ្រប់ទូរស័ព្ទរបស់ក្រុមហ៊ុន Huawei ដែលចេញសេរ៊ីថ្មីតែប៉ុណ្ណោះ៕

Close